ព័ត៌មានជាតិ

Update៖ ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល ២៧នាក់ ករណីរថយន្តធំដាច់ហ្រ្វាំងបុករះឡាន ៣គ្រឿង ស្រាប់តែមាន ១គ្រឿងទៀត មកបុករះម៉ូតូ ៤គ្រឿង ដែលកំពុងឈប់មើលហេតុការណ៍

ព្រះសីហនុៈ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីយប់ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ
២១១.២១២ ក្នុងភូមិចំនោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៧០៧៣ ក្រុមហ៊ុន SP អ្នកបើកបរឈ្មោះ កែវ សៅភី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោតរថយន្តនេះដាច់ហ្រ្វាំងរួចជ្រុលទៅបុកប៉ះរថយន្តចំនួន ០៣គ្រឿង មាទិសដៅស្របគ្នា៖
១-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២W-៩៩៣៤ ដឹកកម្មករ ។
២-រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២Z-៤១៩៨ ដឹកកម្មករ ។
៣-រថយន្តម៉ាក LEXUS RX៣៣០ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ ២B-៦៩១៨ ។

ក្រោយកើតហេតុមួយសន្ទុះ ក៏មានរថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក international ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦២៦៩ (អ្នក
បើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានគេចរថយន្តម៉ាក LEXUS RX
៣៣០ (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូចំនួន ០៤គ្រឿង ដែលឈប់ចតមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើទី១ មានដូចខាងក្រោម៖
១-ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ១U-៦០១៣ ។
២-ម៉ូតូម៉ាកម៉ាក HONDA C១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១DE-២៩៥១ ។
៣-ម៉ូតូម៉ាក HONDA C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។
៤-ម៉ូតូម៉ាក HONDA C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។

ករណីខាងលើបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១ នាក់ (ប្រុស) រងរបួសធ្ងន់ចំនួន ០៧ នាក់ (ស្រី០៣នាក់) រងរបួសស្រាលចំនួន ២២នាក់ (ស្រី២០នាក់)៕

មតិយោបល់