កោះកុងៈ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានគ្រោះអគ្គិភ័យកើតឡើងនៅចំណុចស្ពានព្រែកតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បណ្ដាលឲ្យឆេះប៉ុស្តិ៍ត្រួតពិនិត្យបរិស្ថានស្រុកមួយខ្នងមានទំហំ ០៦x០៨ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតទាំស្រុង ។
-កិច្ចប្រតិបត្តិការនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការស្រុកបូទុមសាគរ ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១រថយន្តបាញ់ពន្លត់ ។
មូលហេតុ៖ ស្នាក់ការនេះអត់មានមនុស្សនៅមានគេលួចដុត ៕
មតិយោបល់