កណ្តាលៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧និង៣០នាទី មានករណីបុរសម្នាក់ថប់ដង្ហើមក្នុងរូងដី បណ្តាលឲ្យបាត់បង់ជីវិត នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចំងាយ៣០ម៉ែត្រ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លី វ៉ាត ភេទ ប្រុសអាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យក៖ ទ្រនាប់ជើងជ័រពណ៌ខ្មៅ ១គូរ,ប៉ែល១ជារបស់ជនរងគ្រោះ ។
សភាពរឿងហេតុ៖ តាមការសួរបំភ្លឺឈ្មោះ ស៊ុយ ហ៊ាន ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ របស់ជនរងគ្រោះ និងឈ្មោះ ស្រឿន ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជាកូនប្រសារជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ពេលព្រឹកឆ្កែរបស់ជនរងគ្រោះ បានកាយរូងក្នុងដីខាងក្រោយផ្ទះចំងាយពីផ្ទះប្រមាណ៣០ម៉ែត្រ ដើម្បីកើតកូន ។ លុះនៅវេលាម៉ោងប្រមាណ១៧និង៣០នាទី ថ្ងៃខែឆ្នាំដដែល មេឃងងឹតរកភ្លៀង ប្តីរបស់គាត់ដែលជាជនរងគ្រោះ ក្រោយពីហូបស្រាស្រវឹង គាត់ខ្លាចភ្លៀងមកលិចរូងដែលឆ្កែកូន គាត់បានកាន់ប៉ែលដើរទៅខាងក្រោយផ្ទះកន្លែងឆ្កែកូនតែម្នាក់ឯង មួយសន្ទុះក្រោយមកដោយគាត់ជាប្រពន្ធនិងកូនបាត់ជនរងគ្រោះជាប្តីនិងជាឪពុកយូរពេកក៏ដើរទៅមើលកន្លែងរូងដែលឆ្កែកូន លុះទៅដល់ឃើញជើងជនរងគ្រោះនៅខាងក្រៅរូងក្នុងដីត្រឹមជង្គង់ ក្បាលនៅខាងក្នុងរូង ក៏ស្រែកហៅពុំឮឆ្លើយតប រួចបានចាប់ទាញជើងជនរងគ្រោះចេញមកខាងក្រៅ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏មកហៅបង ប្អូនយកសាកសព ជនរងគ្រោះមកផ្ទះ រាយការណ៍ជូនអាជ្ញាធរ រាយការណ៍បន្តមកអធិការដ្ឋាន នគរបាលស្រុក ។
ក្រោយពីទទួលបានព័ត៌មានផ្នែកជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការ ជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព ។ ការពិនិត្យសាកសពមាននៅលើទ្រូងក្រោមដោះខាងស្តាំ មានស្នាមរលាត សើរស្បែក ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ឡើយ ។
ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ផ្នែកជំនាញជនរងគ្រោះ ស្លាប់ដោយថប់ដង្ហើមនៅក្នុងរូងដី ពុំមានពាក់ព័ន្ធករណីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព បានប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់