ព័ត៌មានជាតិ

រសៀលនេះ ដាច់ភ្លើងមួយម៉ោងនៅស្វាយរៀង

ស្វាយរៀង: អគ្គិសនីស្វាយរៀងបានឲ្យដឹងថា  អគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ចាប់ពីម៉ោង៤រសៀល ដល់៦ល្ងាច ដើម្បីធ្វើការ​ផ្លាស់ប្តូរកែវទម្រខ្សែ​បណ្តាញអគ្គិសនី (Pin Insolator)។

អគ្គិសនីស្វាយរៀងបានឲ្យដឹងទៀតថា តំបន់ដែលផ្អាក់ គឺចាប់ពីស្ពានប្រសូតិ ដល់សង្កាត់ស្វាយតឿ និងទីប្រជុំជនផ្សារជីភូ។

សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក/អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលស្ថិតនៅតំបន់ខាងលើមេត្តាជ្រាប៕

មតិយោបល់