ព័ត៌មានជាតិ

ករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងស្រះ នៅស្រុកថ្មគោល

បាត់ដំបង: នៅវេលាម៉ោង ៦និង២០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងក្រុមទី១ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ស៊ុយ ស៊ីមេង ប្រុស អាយុជិត ២ខួប។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្ដាយទុកឲ្យយាយតាចិញ្ចឹម រួចក៏នាំប្ដីប្រពន្ធទៅធ្វើការសំណង់ឯខេត្តបន្ទាយមានជ័យ យាយតាគ្រាន់តែបានដឹងថា បាត់ចៅភ្លាមនាំគ្នាដើររក រហូតដល់មាត់ស្រះ ទើបប្រទះឃើញកូនបាល់ ដែលចៅធ្លាប់លេងនៅក្នុងស្រះ ចុះរាវរកឃើញសពជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់