ព័ត៌មានជាតិ

ប្រើកាំបិតដេញកាប់ រួចលួចទូរស័ព្ទបាន២គ្រឿងមិនបានប៉ុន្មានថ្ងៃផងជាប់ទាំងអស់

សៀមរាប: នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវរហូតមានការឃាត់ខ្លួនជនសង្ស័យចំនួន 01 នាក់ ឈ្មោះ ណិប វណ្ណា ហៅព្រំ ភេទប្រុស អាយុ 29 ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០ នាទីស្ថិតនៅក្រុមទី 12 ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ផែនទីណារឹទ្ធ ស្រីស្រស់ ភេទស្រីអាយុ ១៨ ឆ្នាំ មុខរបស់សិស្សស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប និងមិត្តភក្កិចំនួន 03 នាក់ទៀត បាននាំគ្នាអង្គុយផឹកស៊ីនៅមុខបន្ទប់ជួលពេលនោះស្រាប់តែមានជនសង្ស័យចំនួន 02 នាក់ ដែលជាមនុស្សប្រុស អាយុប្រហែលជាង 20 ឆ្នាំមិនធ្លាប់ស្គាល់គ្នាបានធ្វើសកម្មភាពប្រើកាំបិតដេញកាប់ទៅលើជនរងគ្រោះនិងមិត្តភក្ដិរបស់គាត់ហើយបាននាំគ្នារត់ចូលក្នុងបន្ទប់ ពេលដែលជនរងគ្រោះ និងមិត្តភក្ដិរត់ចូលក្នុងបន្ទប់ ដោយបានទុកទូរស័ព្ទចំនួន 02 គ្រឿង នៅកន្លែងតុអង្គុយផឹកស៊ីគឺទូរស័ព្ទម៉ាក iphone 8 plus ពណ៌ស និងម៉ាក iphone 7 plus ពណ៌ផ្កាឈូកពេលនោះត្រូវបានជនសង្ស័យទាំង 2នាក់បានលួចយកទូរស័ព្ទទាំង 2 គ្រឿងហើយរត់គេចខ្លួនបាត់។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ក្រោយពីទទួលពាក្យបណ្តឹង យើងបានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងកំណត់មុខសញ្ញាបាន ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង០០ នាទីព្រឹក សមត្ថកិច្ចបានធ្វើការនាំខ្លួនឈ្មោះ ចេវ ឧត្តម ហៅដំ ភេទប្រុស អាយុ33ឆ្នាំ មុខរបរកម្មករសំណង់ និងប្អូនប្រុសរបស់គេឈ្មោះ ចេវ វិដេត ហៅតាក់ ភេទប្រុស អាយុ 25 ឆ្នាំ មុខរបរកម្មករសំណង់ ទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ហើយបានធ្វើការឆែកឆេរនៅក្នុងបន្ទប់លើផ្ទះរបស់អ្នកទាំងពីរនាក់បានឃើញទូរស័ព្ទមួយគ្រឿង iphone 8plus ពណ៌ស ដែលជាទូរស័ព្ទរបស់ជនរងគ្រោះនៅក្នុងបន្ទប់លើផ្ទះរបស់ពួកគេ។ ក្រោយពីការសាកសួរអ្នកទាំងពីរអ្នកបានឆ្លើយសារភាពថាទូរស័មួយគ្រឿងនេះរូបគេបានឃើញឈ្មោះ ណិប វណ្ណា ហៅព្រំ និងប្អូនប្រុសបង្កើតរបស់ពួកគេឈ្មោះ ចេវ ពិដោ ហៅតោ អាយុ 23 ឆ្នាំ បានយកមកបង្ហាញពួកគេ ប៉ុន្តែពួកគេមិនបានដឹងថាទូរស័ព្ទមួយគ្រឿងខាងលើនេះបានមកពីណានោះទេ ។ លុះមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងនាំខ្លួនឈ្មោះ ណិប វណ្ណា ហៅព្រំ មកធ្វើការសួរនាំ ក្រោយពីការសាកសួរឈ្មោះ ណិប វណ្ណា បានឆ្លើយសារភាពថារូបខ្លួននឹងឈ្មោះ ចែវ ពិដោ ហៅតោ ពិតជាបានធ្វើសកម្មភាពប្រើកាំបិតដេញកាប់ជនរងគ្រោះរួចហើយលួចយកទូរស័ព្ទរបស់ជនរងគ្រោះទាំងពីរគ្រឿងខាងលើពិតប្រាកដមែន ដោយទូរស័ព្ទមួយគ្រឿងម៉ាក 7 plus ពណ៌ផ្កាឈូក រូបគេនឹងឈ្មោះ ចេវ ពិដោរ យកទូរស័ព្ទមួយគ្រឿងទៀតពួកខ្លួនទុកចោលនៅក្នុងបន្ទប់លើផ្ទះរបស់ឈ្មោះ ចេវឧត្តម ហើយបានធ្វើការដកហូតទូរស័ព្ទទាំងពីរគ្រឿងបានមកវិញ និងធ្វើការប្រគល់ឲ្យជនរងគ្រោះយកទៅប្រើប្រាស់ ។ ចំណែកជនសង្ស័យឈ្មោះ ចេវ ពិដោ បានរត់គេចខ្លួនបាត់ដោយមិនដឹងថាទៅនៅទីណានោះទេ ។

បច្ចុប្បន្នជនសង្ស័យនិងត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។ ចំណែកវត្ថុតាង(ទូរស័ព្ទ) បានធ្វើការប្រគល់ឲ្យទៅជនរងគ្រោះយកទៅគ្រប់គ្រងថែរក្សានិងប្រើវិញជាធម្មតា៕

 

មតិយោបល់