ប្រភពព័ត៌មានរបស់ BBC បានឲ្យដឹងថាទីភ្នាក់ងារសន្តិសុខជាតិ National Security Agency(NSA) បានប្រមូលទិន្នន័យសារទូរស័ព្ទពីក្នុងពិភពលោកបានជាង 200 លានសារក្នុងមួយថ្ងៃ។ការប្រកាសចេញនូវរឿងសម្ងាត់ទាំងនេះត្រូវបានធ្វើឡើងដោយបុគ្គលដដែល Edward Snowden ដែលគ្រប់គ្នាបានដឹងថាជាអតីតបុគ្គលិកធ្វើការនៅទីភ្នាក់ងារនេះនិងក្រោយមកធ្លាប់ត្រូវបានអាមេរិកប្រកាសចាប់ខ្លួនបុរសរូបនេះ។
នៅក្នុងសេចក្តីប្រកាសឆ្លើយតបទៅនឹងព័ត៌មានដែលសារព័ត៌មានកាសែតជាច្រើនបានចុះពីករណីលួចយកសារទូរស័ព្ទនេះ NSA បាននិយាយថាអ្វីដែលខ្លួនបានធ្វើជារឿងដែលស្របទៅតាមច្បាប់ទាំងអស់។នៅថ្ងៃសុក្រនេះលោកអូបាម៉ានឹងត្រូវរៀបចំឲ្យមានការថ្លែងសន្ទរកថាមួយដែលនឹងប្រកាសជាទូទៅពីការផ្លាស់ប្តូរខ្លះនៃកម្មវិធីឃ្លាំមើលអន្តរជាតិរបស់ខ្លួននៅពេលដែលលោកក៏ធ្លាប់បានបកស្រាយនូវបញ្ហាទាំងនេះទៅកាន់លោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron កាលពីថ្ងៃម្សិលមិញដែរ៕
មតិយោបល់