ភ្នំពេញ ៖ កម្លាំងប្រជាការពារភូមិម្នាក់បានជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ នៅកន្លែងកើតហេតុខណៈដែលកំពុងជិះរថយន្តជាមួយបងធម៌ដើម្បីទៅប្រកបការងារនៅឯខេត្តមណ្ឌលគិរី។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះទួន ទន ភេទប្រុស អាយុ៣៥ឆ្នាំជាប្រជាការពារភូមិ ស្លាប់មានទី លំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រពន្ធឈ្មោះនាង ស្តើង មានកូនតូចៗចំនួន៤នាក់នៅក្នុងបន្ទុក។ នាងស្តើង បានរៀបរាប់ឲ្យដឹងថា ដោយសារតែក្រុមគ្រួសារមានជីវភាពខ្វះខាត សព្វថ្ងៃបានជំពាក់ប្រាក់មីក្រូហិរញ្ញ វត្ថុ ផងនោះ ប្តីរបស់នាងបានស្វ័តស្វែងខិតខំរកការងារធ្វើ ដើម្បីយកប្រាក់មកដោះទាល់នៅមុនថ្ងៃកើតហេតុប្តីនាង ជាជនងរងគ្រោះបានរួមដំណើរជាមួយបងធម៌ទៅធ្វើការងារផ្នែកជួសជុលរថយន្ត នៅឯខេត្តមណ្ឌលគិរី មិនទាន់ទៅដល់គោលដៅផងស្រាប់តែឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរនៅខេត្ត
ក្រចេះ បង្កឡើងដោយរថយន្តដឹកឈើ របស់ឈ្មួញបើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមតែ ម្តង។
លោកជុំ ឈាង ចៅសង្កាត់ព្រែកកំពឹសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទួន ទន ដែលស្លាប់នេះគាត់មានជីវភាពក្រណាស់ជាមនុស្សស្លូតបូតចរឹតឬពារល្អ មានអ្នកអាណិតស្រឡាញ់ គ្រប់គ្នាឥឡូវបានស្លាប់ចោលប្រពន្ធនិងកូនតូចៗ៤នាក់ទៀតពិតជាគួរឲ្យអាណិតខ្លាំងណាស់។
គាត់ក៏បានស្នើសុំទៅដល់សប្បុរសជនដែលមានចិត្តសទ្ធាមេត្តាជួយរំលែកទុក្ខឧបត្ថម្ភទៅដល់ក្រុមគ្រួសារសពផង។
បច្ចុប្បន្នសពជនរងគ្រោះបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំណែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានរក្សាទុក្ខនៅអធិការដ្ឋានស្រុក ស្នួល ខេត្តក្រចេះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់