កម្លាំងជំនាញនគរបាលខណ្ឌដង្កោ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ត្រង់ចំណុចក្បែរស្តុបទួលពង្រ…

កម្លាំងសមត្ថកិច្ចល្បាត ឃាត់ខ្លួនជនសង្ស័យ៤នាក់​ ពាក់ព័ន្ធករណីវាយយកម៉ូតូ

កណ្តាលៈ​​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃអង្គារ​ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២ និង០៥នាទី រំលងអធ្រាត្រ​ មានករណីលួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ…

បង្ក្រាបជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិជនរងគ្រោះជាបុគ្គលិកធនាគារ AMK

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ​ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបករណីប៉ុនប៉ង និងលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធដាវដែក) ចំណុចលើផ្លូវជាតិលេខ៦ មុខឡឥដ្ឋរបស់ឈ្មោះ ព្រាប…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោម ៦នាក់ ករណីឆក់ នៅស្រុកមុខកំពូល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ ថ្ងៃ​អង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ចំណុចលើផ្លូវជាតិលេខ៦ មុខហាងនំបុ័ងហង្សពេជ្រ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបជនបរទេស នៅមុខហាង មីកូរ៉េស្តាយចិន

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០០នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃមិនបានសម្រេច) នៅចំណុចមុខហាង មីកូរ៉េស្តាយចិន ផ្ទះលេខ៣១A ផ្លូវ២៨៨ ក្រុមទី៤០ ភូមិ ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង…

ប្រើកាំបិតដេញកាប់ រួចលួចទូរស័ព្ទបាន២គ្រឿងមិនបានប៉ុន្មានថ្ងៃផងជាប់ទាំងអស់

សៀមរាបៈ នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវរហូតមានការឃាត់ខ្លួនជនសង្ស័យចំនួន 01 នាក់ ឈ្មោះ ណិប វណ្ណា ហៅព្រំ ភេទប្រុស អាយុ 29 ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់…

ករណីហិង្សាទៅវិញទៅមកបង្កដោយមនុស្ស២ ក្រុមមកផឹកសុីនៅក្នុងកញ្ជុះយីហោ ជូន សម្ភស្ស ដាមី

កណ្តាលៈ នៅថ្ងៃ ទី០៤ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង៨និង៤០ នាទី នៅចំណុចភូមិ ជើង ព្រៃ ទី៣ ឃុំ អំពៅព្រៃ ស្រុក កណ្ដាល ស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យ០៨នាក់ ១.ឈ្មោះ អុន…

សុទ្ធតែនិស្សិត! ផឹកស៊ីក្នុងហាង ទាស់សម្ដីគ្នាប្រើហិង្សា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២ក្រុម ចំនួន៨នាក់ ត្រូវបានកម្លាំង នគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនពាក់ព័ន្ធករណី ទាស់ពាក្យសម្តី ប្រើហិង្សា ក្នុងហាងផឹកស៊ី នៅកញ្ជុះយីហោ ជូន សម្ភស្ស ដាមី នៅចំណុចភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០…

ឆក់កាបូបភ្លាត់ស្នៀតធ្លាក់ខ្លួនឯងប៉ូលិសឃាត់ខ្លួនបាន

ភ្នំពេញៈ ប៉ូលិសខណ្ឌនិងប៉ុស្តិ៍បង្ក្រាបជាក់ស្តែងជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ឆក់កាបូបលុយបន្ទាប់ពីធ្វើរសកម្មភាពរួចភ្លាត់ស្នៀតធ្លាក់ពីលើម៉ូតូរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ចំណុច ផ្លូវបេតុង ក្រុមទី០៥ ភូមិ បឹងសាឡាងសង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងថាកំលាំងល្បាតខណ្ឌនិង ប៉ុស្តិ៍ឬស្សីកែវបានលឺសម្រែកថាចោរៗភ្លាមនោះកំលាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមដោយឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សន ស៊ីនួន ហៅ…

កុំចេះតែហ៊ាន! ចោរអស់លក្ខណ៍ ត្រូវសមត្ថកិច្ចបង្ក្រាប

បាត់ដំបងៈ នៅវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ច បានចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួច (យកទូរស័ព្ទដៃ) នៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជិន ចាន់ស្រីរ័ត្ន ភេទស្រី…