ព័ត៌មានជាតិ

កម្លាំងនគរបាល ចុះដកបំផ្លាញចោលនូវកញ្ឆាស្រស់ជាច្រើនដើម នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី បន្ទាប់ពីទទួលបាននូវព័ត៌មាន ពីករណីប្រជាពលរដ្ឋដាំដុះដើមកញ្ឆា ក្នុងមូលដ្ឋានភូមិ សម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបបងរួចមក និងអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ បាល ស្រុកសង្កែ បានជំរុញដឹកនាំដល់មន្រ្តីនគរបាលផ្នែកជំនាញ សហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាប៉ុន ចុះដកបំផ្លាញចោលនូវដើមកញ្ឆាស្រស់ ដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ លួចលាក់ដាំចំនួន ០២កន្លែងក្នុងនោះមានដើមកញ្ឆាចំនួន៧៨ដើម ។

ពលរដ្ឋអ្នកដាំកញ្ឆានេះគឺ៖ ១-ឈ្មោះ អឿន រ៉េត ភេទស្រី អាយ៥២ឆ្នាំ រស់នៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង,២-ឈ្មោះ ចៅ ផុន ភេទស្រី អាយ ៦០ ឆ្នាំរស់នៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់បំបង។

នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរ បាលអ្នកដាំកញ្ឆាទាំងពីរនាក់បានឆ្លើយថា ការដាំកញ្ឆារបស់ពួកគាត់គឺដាំសម្រាប់ប្រើប្រាស់ធ្វើជាឱសថព្យាបាលជំងឺផ្ទាល់ខ្លួនតែប៉ុណ្ណោះ ក៏ប៉ុន្តែការដាំដុះសម្រាប់ព្យាបាលជំងឺផ្ទាល់ខ្លួនរបស់គាត់មានចំនួនច្រើនដើមបែបនេះ សមត្ថកិច្ចពិបាកនឹងជឿបានដែរ តែទោះបីជាយ៉ាងនេះក៏ ដោយនៅក្រោយពេលធ្វើការសាកសួរអំពី មូល ហេតុនៃការដាំដើមកញ្ឆាមានចំនួនច្រើនដើម បែបនេះរួចមក សមត្ថកិច្ចនគរបាលបានធ្វើកិច្ច សន្យាអប់រំណែនាំ ដោយមិនអនុញ្ញាតឱ្យគាត់បន្តការដាំដុះបែបនេះជាបន្តទៀតទេ ព្រោះថាកញ្ឆាត្រូវបានចាត់ចូលទៅក្នុងសារធាតុញៀនដែលច្បាប់បានហាមឃាត់ទាំងការដាំដុះឬការធ្វើអាជីវកម្មជាដើម ក្រោយពេលធ្វើកិច្ចសន្យាអប់រំណែ នាំរួចសមត្ថកិច្ចនគរបាលបានអនុញ្ញាតឱ្យគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញនៅថ្ងៃដដែល៕

មតិយោបល់