ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើល នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង២៣និង៣៦នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ យួង នឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករនៅភូមិ-ឃុំកើតហេតុ។

នៅមុនពលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីចម្ការនៅខាងកើតភូមិអន្លង់ជួរវិញ គាត់បាននិយាយប្រាប់ប្រពន្ធថា ពេលត្រឡប់មកពីចម្ការម៉ូតូខូច ៣-៤ដង ពេលនោះជនរងគ្រោះឃើញមានស្រមោលខ្មៅ មាឌធំ ដើរសំដៅមករកគាត់ ហើយប្រពន្ធបានប្រាប់ទៅប្តីវិញថា ឯងកុំខ្លាចមកដល់ផ្ទះយើងហើយ។ លុះក្រោយពេលហូបបាយរួច ប្រពន្ធបានចូលដេកមុន ប្ដីនៅដើរបិទភ្លើង និងបិទទ្វារបង្អូចផ្ទះ ។ មួយសន្ទុះក្រោយមក គាត់បានឮសំឡេងព្រុះប្រាស់ៗ គាត់ក៏ក្រោកឡើងដៃរាវរកប្ដីមិនឃើញ ក៏ដើរទៅរកកុងតាក់ភ្លើង ពេលបើកភ្លើងភ្លាមស្រាប់តែឃើញប្ដីរបស់គាត់ បានចងកនិងក្រមា ទៅនឹងដំបូលផ្ទះ នៅចុងគ្រែ ពេលនោះគាត់បានស្រែកហៅម្ដាយ និងប្អូនៗ ដែលនៅក្បែរនោះឲ្យជួយ តែប្ដីរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញសហការជាមួយ មេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលក្រយា និងប្រជាពលរដ្ឋ ដើម្បីពិនិត្យ ។ តាមការពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ។ សពជនរងគ្រោះបានឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់