ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យទឹកហូរច្រោះ រលំបង្គោលបណ្ដាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុលចំនួន ០៣ដើម

ព្រះសីហនុៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១:៣៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត (F9A)និង(F8A) មូលហេតុដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យទឹកហូរច្រោះ រលំបង្គោលបណ្ដាញតង់ស្យុងមធ្យម(MV) ២២គីឡូវ៉ុលចំនួន ០៣ដើម។ ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖
(១) ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣
(២) ភូមិ០១ ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសបានធ្វើការបង្វែរប្រភពចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត(F3A)និង(F9B) រួចរាល់នៅវេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់។ ដោយឡែកនៅតំបន់មហោស្របថ្មី និងបន្ទប់ភ្លើងលេខPMT1368 ក្រុមការងារបច្ចេកទេសកំពុងធើ្វការពិនិត្យនិងជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។

អគ្គិសនីខេត្តព្រះសីហនុក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕

មតិយោបល់