ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូដើរមើល ស្រាប់តែក្រឡេកឃើញផ្ទះប្រជាពលរដ្ឋបើកទ្វារចំហ ឱកាសល្អក៏ចូលលួចទ្រព្យសម្បត្តិជញ្ជូនចេញ ស្រាប់តែម្ចាស់ក្រឡេកឃើញ ចាប់ជាប់ប្រគល់ជូននគរបាល កាលពីវេលាម៉ោង១នង១៥នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅផ្លូវច្រកចូលផ្សារតាំងក្រសាង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រេត សារាជ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅជាងមកជួសជុលផ្ទះរបស់គាត់ ខណៈជួសជុលផ្ទះមួយរួចហើយ ក៏រើមកជួសជុលផ្ទះមួយទៀត ដែលនៅចំហៀងផ្លូវម្ខាងទៀត តែមិនបានបិទទ្វារផ្ទះ ដែលជួសជុលរួចហើយនោះទេ។
ជនរងគ្រោះបានបន្តថា ខណៈកំពុងជួសជុលក៏ក្រឡេកឃើញជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1BM 6814 មកឈប់មុខផ្ទះដោយឃើញទ្វារផ្ទះចំហក៏ចូលទៅលួចយកប៉ុស្តិ៍ផ្សារ និងប៉ូទ័រជញ្ជូនចេញមកក្រៅ ភ្លាមនោះក៏រូបគាត់ក៏ក្រឡេកឃើញរត់មកឃាត់ជាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ ដើម្បីចាត់ការតាមច្បាប់ ៕
មតិយោបល់