ភ្នំពេញៈ តាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅមុននេះប៉ុន្មាននាទី បានឲ្យដឹងថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON នឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០១៦នេះតទៅ។ មណ្ឌលនេះ បើកដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩៖០០ព្រឹក ដល់១០៖០០យប់។
មណ្ឌលនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាជនខ្មែរ ទូទាំង២៥រាជធានី-ខេត្ត អាចមកទទួលសេវាប្តូរ និងពន្យារបណ្ណបើកបរយានយន្ត នៅទីតាំងខាងលើនេះបាន៕
មតិយោបល់