ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោ១២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ០៤ ចន្លោះគីឡូ ម៉ែត្រ៦៣-៦៤ ត្រង់ ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត0១គ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរមកពីទិសខាងកើតទិសទៅទិសខាងលិចមកចំណុចកើតហេតុ បានបុកម៉ូតូ១ គ្រឿងម៉ាក ហុងដា ( អីកូណូ) ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរឈ្មោះ ថូ មុត ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (មិនពាក់មួកសុវត្តិភាព) ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យម៉ូតូខូចខាតធ្ងន់និង អ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) ចំពោះរថយន្តមិនស្គាល់ម៉ាកបានបើករត់គេចខ្លួនបាត់ សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំពោះករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ម្ចាស់រថយន្តបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

មតិយោបល់