សៀមរាបៈ លោក វរសេនីយ៍ទោ ជី បេងជន អធិការស្រុកក្រឡាញ់បានប្រាប់Post News ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានការឃាត់ខ្លួនព្រះចៅអធិការវត្តប្រាសាទត្រាំកង់ តាមដីកាបង្គាប់របស់តុលាការ ពាក់ពន្ធ័នឹងករណីឃាតកម្ម។
ការឃាត់ខ្លួននេះ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៤៤/២០១៣ ចុះហត្ថលេខាដោយលោក អឿង វណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ដែលមានឈ្មោះ ផន ផែង ភេទប្រុស ឆ្នាំកំណើត១៩៤៦ (ជាព្រះចៅអធិការវត្ត ប្រាសាទត្រាំកង់) ស្ថិតក្នុងភូមិ ត្រាំកង់ ឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ និងបាននាំមកផ្សឹកនៅវត្តមុទុមរតនញាណ ឃុំស្រណាល ស្រុកក្រឡាញ់ ពីបទ ឃាតកម្ម ប្រព្រឹត្តនៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញាត្តិមាត្រ ១៩៩ នៃក្រមព្រហ្ម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចសាកសួរនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់