ព្រះសីហនុ: មន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានឲ្យដឹងថា កាលពីវេលាម៉ោងជិត១២យប់នាថ្ងៃទី៦ ខែសីហាឆ្នាំ២០១៦ មានរថយន្តក្រុមហ៑ុនដឹកប្រេងតេលាបើកបុកជាប់នឹងបង្កាន់ដៃស្ពាន តាមបណ្ដោយផ្លូវ ជាតិលេខ៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៥២និង១៥៣ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបង្កដោយខ្លួនឯង គឺរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា មានទិសដៅភ្នំពេញទៅខេត្តព្រះសីហនុ ពាក់ស្លាកលេខ ភ្នំពេញ 3D 0529 ដោយអ្នកបើកបរ ឈ្មោះ រ៉េត វណ្ណា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបរឲ្យក្រុមហ៊ុនតេលា មានទីលំនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មូលហេតុអ្នកបើកបរងងុយដេក រកកន្លែងចតដេកតែជាន់ហ្វ្រាំងមិនជាប់ក៍ជ្រុលទៅបុកជាប់នឹងបង្កាន់ដៃស្ពាន តែម្តង ប៉ុន្តែសំណាងរថយន្តមិនធ្លាក់ចេញពីស្ពាន ហេីយក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្ស រងគ្រោះថ្នាក់ឡេីយ ៕
មតិយោបល់