ព័ត៌មានជាតិ

សាហាវណាស់! បុរសម្នាក់ កាប់ប្រហារប្អូនថ្លៃ កំពុងចុចទូរស័ព្ទស្លាប់ នៅស្រុកកោះធំ

កណ្ដាល: កាលពីវេលាម៉ោង ៩ និង៣០នាទីរសៀលថ្ងែទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចផ្ទះរបស់ឈ្មោះ ហម សារេន ស្ថិតក្នុងភូមិពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ ឆ្នាំ រស់នៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាប្អូនថ្លៃ ជនសង្ស័យ)។ ជនសង្ស័យ (គេចខ្លួន) ឈ្មោះ ផាន់ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងអង្គុយ ចុចទូរស័ព្ទ ជនសង្ស័យ បានដើរចូលពីក្រោយ យកកណ្ដៀវកាប់តែម្ដង ហើយក៏រត់គេច ខ្លួនចូលព្រៃខាងមុខផ្ទះបាត់ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តស្វែងរកតាមចាប់ខ្លួនជនសង្ស័យ។ មូលហេតុ ករណីនេះ កើតចេញពីភាពច្រណែន៕

មតិយោបល់