ភ្នំពេញៈ រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែង ដែលស្ថិតក្នុងតំបន់សេច្ចកិច្ចពិសេស សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈកម្មករកំពុងធ្វើការស្រាប់តែផ្ទុះឆេះម៉ាស៊ីផលិតបន្ទះសូឡា ដែលកំពុងដំណើរការបង្កការភ្ញាក់ផ្អើល ដល់កម្មករនាំគ្នារត់ចេញមកក្រៅ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា រោងចក្រខាងលើមានឈ្មោះ កូម៉ា លេច ភីវី ខេ អេច (ថេកណឡជី) រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំ។
សមត្ថកិច្ចបានបន្តថា ក្នុងហេតុគ្រោះអគ្គិភ័យខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច៧១១ ចំនួន២គ្រឿងហើយអគ្គិភ័យក៏គ្រប់គ្រងបានទាំងស្រុង ដោយខូចខាតម៉ាស៊ីផលិតចំនួន៣គ្រឿង និងបន្ទះសូឡាមួយចំនួន សំណាងល្អមិនមានមនុស្សរងរបួស ៕
មតិយោបល់