ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋានបគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តកាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះបណ្តែតទឹករបស់ឈ្មោះស៊ឹង អូន ហៅយាយអូន ស្ថិតនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ម្នាក់។
ជនរងគ្រោះឈ្មោះស្រូយ ឡង់ឌី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ​មានទីលំនៅនៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរខេត្ត​ ពោធិ៍សាត់។
ចំណែកដៃដល់មានគ្នាចំនួន០៤នាក់៖១-ឈ្មោះគាំស្រីភេទស្រីអាយុ៥២ឆ្នាំជនជាតិខ្មែ។
២-ឈ្មោះម៉េតឡាំងជូរភេទស្រីអាយុ១៧ឆ្នាំជនជាតិខ្មែរ។៣-ឈ្មោះម៉េតលាងហេងភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរនិងទី៤-ឈ្មោះសឹងអូនភេទស្រីអាយុ៧២ឆ្នាំជនជាតិខ្មែរអ្នកទាំង៤មានមុខរបរជាអ្នកនេសាទមានទីលំនៅភូមិទី១ឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យគឺធ្វើឡើងតាតាមបណ្ដឹងរបស់ឈ្មោះគឹមសាវិនភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិទី២ឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់មុខរបរនេសាទ(ត្រូវជាប្តីជនរងគ្រោះនិងមានការសម្របសម្រួលរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យឈ្មោះសឹងអូន(ហៅយាយអូន)នៅក្រៅឃុំពីព្រោះគាត់ចាស់ជរា។ចំណែកជនសង្ស័យ០៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់