តាកែវៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការបង្ការ ទប់ស្កាត់បង្រ្កាបរាល់បទល្មើសចោរ លួចឆក់ ប្លន់ក្មេងទំនេីង ប្រើប្រាស់ ជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ក្នុងមូលដ្ឋានឲ្យដូចភ្លៀវរលឹមរួចមក។ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចកែងជុំមិត្ត ស្ថិតក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់ ឈ្មោះ សួន សីហា ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិកំពុង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាមថ្លាពណ៌សចំនួន០៨កញ្ចប់តូច និង០១កញ្ចប់ធំ។
បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿងបញ្ជួនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តតាកែវ៕
មតិយោបល់