ភ្នំពេញៈ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២នាក់ បន្ទាប់ពីរជិះម៉ូតូលឿន វ៉ាជែងទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿង រួចជ្រុលទៅប៉ះនឹងកុងតឺន័រ បណ្តាលឲ្យដួលបោកនឹងថ្នល់ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ថា គេបានឃើញយុវជនម្នាក់ជិះម៉ូតូ ម៉ាក MSX ពណ៌ខ្មៅ មួយគ្រឿង ដែលពាក់ផ្លាកលេខបាត់ដំបង 1U- 4082 ជិះម្នាក់ឯងក្នុងទិសដៅ ពី កើតមកលិចក្នុងល្បឿលឿន វ៉ាជែងកុងតឺន័រ ស្រាប់តែភ្លាមនោះដែរ ជនរងគ្រោះជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរី ២០១៤ សេ ១២៥ ពណ៌ ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ 1-CD 3559 ឌុបគ្នាពីរនាក់ សង្សារ ស្រាប់តែមកដល់ ចំណុចកើតហេតុ ខាងលើ ក៏ត្រូវម៉ូតូជនរងគ្រោះ មកទាក់ដៃចង្កូតក៏ដួលបោក នឹងថ្នល់ស្លាប់បាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ ស្រាល២នាក់ បញ្ជូនយកទៅ សង្គ្រោះបន្ទាន់ ភ្លាមៗ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ ជំនាញចរាចរណ៍ ចុះមកវាស់វែង យកម៉ូតូ២គ្រឿង ទៅរក្សាទុករួចធ្វើកំណត់ហេតុ ប្រគល់សពជូនទៅរថយន្តសាម៉ុយយកទៅ តម្កល់ទុក នៅវត្តទឹកថ្លារង់ចាំ សាច់ញាតិមកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់