ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវកម្លាំងនគរបាលសហការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបងៈ កាលពីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងតាមយោបល់ណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ជំរុញដឹកនាំមន្រ្តីផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅ ចំណុចក្រុមទី០២ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់គឺ៖

១-ឈ្មោះ ថា ស៊ីណា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកស្នាក់បណ្តោះអាសន្ន នៅក្នុងរ៉ាជង្រុក ភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបាន៖,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួ ន ០៣ថង់ទម្ងន់ ៩,០០ ក្រាម ទាំងសំបក,ទូរស័ព្ទដៃចំនួន០១ គ្រឿង,សម្ភារៈសំរាប់ប្រើប្រាស់គ្រឿង ញៀនមួយ ចំនួន។

ជនស័ង្សយនិងវត្ថុតាងនគរបាល ក្រុងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់