ព្រះសីហនុៈ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ស្នងការ ជួនណារិន្ទ បានដាក់ឲ្យផ្សព្វផ្សាយជូនលេខទូរស័ព្ទ ទាន់ហេតុការណ៍ ជាថ្មីម្តងទៀត ងាយស្រួលដល់បងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាយការណ៍នៅរាល់ហេតុការណ៍បន្ទាន់ដែលកើតមាន ។
ខាងក្រោមនេះគឺជាលេខទូរស័ព្ទទាន់ហេតុការណ៍ (hotline) របស់អធិការដ្ឋានក្រុង-ស្រុកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់តាំងពីអធិការ រហូតដល់លោកនាយប៉ុស្ត៏ឃុំ-សង្កាត់គ្រប់ក្រុង-ស្រុក ទូទាំងខេត្ត ។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់រក្សាទុកនូវលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ ដើម្បីធ្វើការទាក់ទងរាល់ពេលជួប រឺឃើញបញ្ហាផ្សេងៗទាំងអស់។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការបន្ថែម ក្នុងការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុយការណ៍ទាំងនេះ ដើម្បីចូលរួមបន្ថែមក្នុងការទប់ស្កាត់បង្រ្កាប ការពារសុខសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
មតិយោបល់