ព័ត៌មានជាតិ

បទល្មើស​សម្រាស់ នៅ​ភូមិ​ស្លេះ​ស្លាប់ កំពុង​ហ៊ុំ​ព័ទ្ធ​ចាប់​យក​ត្រី ដោយ​គ្មាន​ឃើញ សមត្ថកិច្ច​ជលផល​ទៅ​បង្ក្រាប​

ខេត្ត​កំពង់ឆ្នាំង​៖​យោងតាម​ប្រភព​ព័ត៌មាន​ផ្ដល់​ពី​ប្រជា​នេសាទ​ស្លូតត្រង់ នៅ​ឃុំ ឆ្នុក​ទ្រូ បាន និយាយ​ឲ្យដឹងថា​បច្ចុប្បន្នបទ​ល្មើស​សម្រាស់ នៅ​ភូមិ​ស្លេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្ត​កំពង់ ឆ្នាំង បាន​សំរុក​ហ៊ុំ​ព័ទ្ធ​ចាប់​យក​ត្រី ក្នុង​១​ថ្ងៃៗ​មិន​ក្រោម​ពី​៥​ទៅ​៨​ដុំ​ឡើយ ដោយ​គ្មាន​ឃើញ​សមត្ថ កិច្ច​ខាង​ណា​ទៅ​បង្រា្ក​ប​នោះទេ​។ ប្រភព​នេះ​បាន​បន្តថា បទ​ល្មើ​ល​សម្រាស់​នេះ បានចាប់ផ្ដើម​សំរុក​ធ្វើ​សកម្មភាព​ហ៊ុំ​ព័ទ្ធ​ចាប់ យក​ត្រី​គឺ​បន្ទាប់ពី​សមត្ថកិច្ច​ចំរុះ​ស្ងប់ស្ងាត់​ក្នុង​ការចុះ​រុះរើ​សម្រាស់​នៅ​ទីនោះ​មួយរយ​:​មកនេះ​។ ប្រភព​ពី​អ្នក​សិ្ន​ទ្ធ នឹង​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​សម្រាស់​នេះ បាន​និយាយ​ឲ្យដឹងថា ការ​សំរុក​ហ៊ុំ​ព័ទ្ធ​ចាប់​យក​ត្រី​នេះ គឺ​មាន​ការ​លួចលាក់​ជាមួយ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​កំពង់ ឆ្នាំង ដោយ​មាន​ការឃុបឃិត​គ្នា ជាមួយ​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​សង្កាត់​បរិ​បូណ៌​និង​សមត្ថកិច្ច ពាក់ព័ន្ធ​។ បទល្មើស​សម្រាស់​នៅ​ទន្លេ​ធំ ក្នុងភូមិ​ស្លេះ​ស្លាប់​នេះ គឺ​មាន​ទ្រង់ទ្រាយ​ធំៗ មាន​ទំហំ​រាប់ពាន់ ម៉ែត្រ​ការេ និង​មាន​រាប់រយ​ដុំ ។​កន្លងមក​បទល្មើស​សម្រា​ស់​នេះ គឺ​មាន​ការបង្ក្រាប​យ៉ាង​ក្ដៅគគុក​ពី សមត្ថកិច្ច​ចំរុះ រួម​ទាំង​ស្ថាប័ន​អយ្យការ អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​ផងដែរ ប៉ុន្តែ​ពុំ​ដឹង​ជា​យ៉ាង ម៉ិច​ទើប​បទល្មើស​សម្រាស់​នៅតែមាន ច្រើន​ស្អេកស្កះ ហើយ​បន្សល់​ទុក​ឲ្យ​ជន​ប្រព្រឹត្ត​ធ្វើ​ការហ៊ុំព័ទ្ធ ចាប់​យក​ត្រី យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ខាង​ណា​ទៅ រំខាន​ដូចនេះ​។ បទល្មើស​សម្រាស់​នេះ ត្រូវបាន​ជន​ប្រព្រឹត្ត កាប់​ដើម​និង​មែកឈើ ដែល​ជា​ប្រភេទ​ព្រៃ​លិច ទឹក​សម្រាប់​ត្រី​ពង​កូន មក​ទំលាក់​ក្នុង​ទឹក​ក្នុង​កំឡុង​ខែ​កញ្ញា​,​តុលា​និង​វិ​ចិ្ឆ​កា នៅតាម​ទីកន្លែង​ដែល ពួកគេ បាន​ហួងហែង​ទុក​ជា​របស់​គេ ជា​រៀងរាល់ឆ្នាំ​នោះ ហើយ​ចាប់ផ្ដើម​ធ្វើកា​រហ៊ុំ​ចាប់​យក​ត្រី ពី ខែ​កម្ភ​:​រហូត​ដល់​រដូវ​ទឹក​តំឡើង​។​នៅ​ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​ចាប់​យក​ត្រី​នេះ​គឺ​ពូកគេ​យក​ឧបករណ៍​អួន​ក្រឡា​ល្អិត​ទៅ​ហ៊ុំព័ទ្ធ សូម្បី​តែ​ត្រី​តូចតាច ក៏​រង​ការបំផ្លាញ​ដែរ​។ ចំពោះ​ករណី​បទល្មើស​សម្រាស់ នៅ​ទន្លេ​ភូមិ​ស្លេះ​ស្លាប់​នេះ ត្រូវបាន​ជន​កំពុង​ប្រព្រឹត្ត​បទ ល្មើស​ហ៊ុំព័ទ្ធ​នោះ និយាយថា អ្នក​រត់ការ របស់​ពួកគេ គឺ​ឈ្មោះ អុន នៅ​ភូមិ​ស្លេះ​ស្លាប់​នេះ​។ លោក អុន​និង​លោក​ម៉ូត សៀង​ហេង នាយ​សង្កាត់​បរិបូណ៌​នេះ​ពុំ​ត្រូវបាន​អ្នកសារព័ត៌មាន​សុំ បំភ្លឺ​មិន​បាន​ទេ​នៅពេលនេះ ដោយ​ទូរស័ព្ទ របស់លោក​ទំនាក់ទំនង​មិនបាន​។ សាធារណជន​និយាយថា​ទោះជា​ឯកឧត្ដម ឈួ​រ ចាន់ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មាន វិធានការណ៍​និង​ចំណាត់ការ​ដ៏​ក្ដៅគគុក ជំរុញ​ឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​អាជ្ញាធរ អនុវត្ដ​ច្បាប់​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​យ៉ាង​ក្ដី ក៏​គេ​សង្កេត​ឃើញ បទល្មើស​នេសាទ​នៅតែ កើតមាន​និង​រីក​រាលដាល មិន​ថប​ថយ​ឡើយ ដែល​សាធារណជន​សង្កេញឃើញថា គឺ​បណ្ដាល​មក ពី​ល្បែង​ប៉ាវ​ហ៊ី​របស់​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​និង​សមត្ថកិច្ច​អាជ្ញាធរ​៕​
06

មតិយោបល់