ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១២រោជ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័កព.ស២៥៦៤ត្រូវនឹងទី១៦​ ខែសីហា​ ឆ្នាំ២០២០
នាវេលាម៉ោង១១ និង៥៨នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀបានសហការ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកែវសីមា និង កម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុមក្រោយពីបានទទួលព៍ត័មានពីប្រជាពលរដ្ឋ ស្តីពីករណីប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់កម្លាំងសមត្ថកិច្ចបានធ្វើការរៀបចំកម្លាំងធ្វើការពួនស្ទាក់នូវត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ៕

បានធ្វើការឃាត់ខ្លួននិងឆែកឆេរក្នុងម៉ូតូនិង លើដងខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ស្រេង វី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាន ស្រុកកំណើត រស់នៅភូមិបុសខ្នុរ​ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ។

កម្លាំងសមត្ថកិច្ចធ្វើកាឆែកឆេរក្នុងលំនៅដ្ឋាននិងឆែកឆេរលើដងខ្លួន ជនសង្ស័យមានឈ្មោះ វណ្ណា វន្នី​ កម្លាំងសមត្ថកិច្ចបានប្រទះឃើញថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំនិង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនដាវចំនួន ០១ដើម។
វត្ថុតាងដែលចាប់យករួមមានម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន (ice)លាយរួច ចំនួន១កញ្ចប់តូច ។
ទូរសព្ទ័ដៃចំនួន ០២គ្រឿង ម៉ាក់iPhone០១គឿង Vphone ខូចចំនួន០១គ្រឿង និង ប្រាក់រៀលចំនួន៨៦០០០០( ប៉ែតសិបប្រាំមួយមុឺន) / ប្រាក់ដុល្លារ១១០$ ( មួយរយដប់ដូល្លារ) / ប្រាក់ដុង២០០០០០( ពីរសែនដុង)
លោហៈធាតុពណ៍លឿងកងដៃចំនួន០៨ និងលោហ:ធាតុពណ៍លឿងក្រវិលចំនួន០២លោកហ:ធាតុពណ៍សចិញ្ចៀនចំនួន០២និង ម៉ូតូចំនួន០១ គ្រឿង ( ម៉ាក AR blade ) ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងសម្ភារៈ និងវត្ថុតាងទាំងអស់ត្រូវបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងថែរក្សារទុកនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

មតិយោបល់