កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាមដាក់ប្រាក់) ចំនួន០៣ទីតាំង ក្នុងមូលដ្ឋាន ស្រុកបាធាយ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ៖ ទីតាំងនោះរួមមាន ៖ ទីតាំងទី០១ ៖ នៅចំណុចផ្ទះរបស់ឈ្មោះ ឡូត ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅក្នុង ភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ឃាត់ខ្លួនម្ចាស់ទីតាំង)
ដកហូតវត្ថុតាងរួមមាន ៖ ១-ប៊ិចចំនួន០២ដើម _ ២-សៀវភៅកត់លេខឆ្នោតចំនួន០១ក្បាល _ ៣-ក្រដាស់កាបូនចំនួន០៧សន្លឹក _ ៤-ក្រដាស់តារាងកត់លេខឆ្នោតចំនួន៧០សន្លឹក _ ៥-ប្រាក់រៀលចំនួន៨៤០០០០រៀល(ប្រាំបីសែនបួនម៉ឺនរៀល) _ ៦-ទូរស័ព្ទដៃចំនួន០៣គ្រឿង _ ៧-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង _ ៨-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ។
ទីតាំងទី០២ : នៅចំណុចផ្ទះរបស់ឈ្មោះម៉ុល ម៉ាច ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ឃាត់ខ្លួនម្ចាស់ទីតាំង)
បានមុខសញ្ញាចំនួន០១នាក់ ៖ ដកហូតវត្ថុតាងរួមមាន ៖ ១-សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល _ ២-ក្រដាស់កាបូនចំនួន០២សន្លឹក _ ៣-ក្រដាស់កត់កន្ទុយលេខឆ្នោតមួយចំនួន _ ៤-ប៉ិចចំនួន០២ដើម _ ៥-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង _ ៦-តារាងកត់លេខឆ្នោតចំនួន០២សន្លឹក ។
ទីតាំងទី០៣ ៖ នៅចំណុចភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ឃាត់បានមុខសញ្ញាចំនួន០១នាក់ ៖ ១.ឈ្មោះ ប្រាក់ ហ៊ាក ភេទស្រី អាយុ៥៥ ជាតិខ្មែរ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ៖ ១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០១ក្បាល _ ២-ក្រដាស់តារាងកត់លេខឆ្នោតវៀតណាមចំនួន១៧សន្លឹក ៣-ប៉ិចចំនួន០២ដើម ៤-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង ។
ប្រភពដដែលបានបន្តថា ៖ ដោយមានសំណូមពរពីក្រុមគ្រួសារ និងដោយឈ្មោះ ប្រាក់ ហ៊ាក មានជម្ងឺប្រចាំកាយរាំរ៉ៃ (លើសឈម , ទឹនោមផ្អែម , បេះដូងរីក ) ហេតុនេះលោក សុធា ពិសិដ្ឋ សម្រេចឲ្យធ្វើការអប់រំ ត្រឡប់ទៅមូលដ្ឋានវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបទបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់