ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុវណ្ណបញ្ញា-ម៉ា ច័ន្ទបញ្ញា ចេញបទចម្រៀងរួមគ្នា

ភ្នំពេញៈ ជាលើកទី១ ដែលតារាចម្រៀងប្រចាំហង្សមាសកញ្ញា ឈិត សុវណ្ណបញ្ញា បានចេញបទចម្រៀងរួមគ្នាជាមួយលោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀងនៅក្រៅផលិតកម្ម ដែលបទរបស់ពួកគេនឹងចេញបង្ហោះនៅមុនថ្ងៃទី២៩ កញ្ញាខាងមុខ។ តាមគម្រោងអ្នកទាំងពីរនឹងបន្តចេញបទចម្រៀងរួមគ្នាបន្ថែមទៀត ដោយខាងហង្សមាស មិនមានប្រតិកម្មចំពោះជំហរមិនធ្លាប់មានរបស់ឈិត សុវណ្ណបញ្ញានោះឡើយ។

តារាស្រីហង្សមាសរូបនេះ បញ្ជាក់ថាបទដំបូងដែលនាងចេញច្រៀងនៅក្រៅហង្សមាសនោះមានចំណងជើងថា«មិត្តភ័ក្រ្តពាក់កណ្ដាលសង្សារពាក់កណ្ដាល» ដែលបទចម្រៀងនិពន្ធថ្មីនឹងត្រូវដាក់បញ្ចូលក្នុងរឿង«ទេសចរណ៍ឋាននរក» ដែលឈិត សុវណ្ណបញ្ញា នឹងធ្វើជាតួឯកស្រីជាលើកដំបូងនោះដែរ។ នាងនិយាយថាបទនេះខ្លួនរំពឹងជោគជ័យ ដោយសារតែនោះជាបទនិពន្ធថ្មី ហើយក៏ជាបទបកស្រាយជាមួយលោកម៉ា ច័ន្ទបញ្ញា ជាលើកដំបូងនៅក្រៅផលិតកម្ម និងជាបទដែលដាក់ចាក់ផ្សាយក្នុងរឿង«ទេសចរណ៍ឋាននរក»ដែលនាងបានសម្ដែងជាលើកដំបូង។

នាងថាបទនេះមិនទាន់បានបង្ហាញផ្សព្វផ្សាយនៅឡើយទេ ប៉ុន្តែមានការដឹងឮច្រើនមកហើយចាប់តាំងពីបទមួយនេះត្រូវបានថតក្នុងស្ទីឌីយោរួមគ្នា។ បទនេះនាង សម្រេចឡើងសម្ដែងជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កំរាលព្រំរបស់សាកលវិទ្យាល័យន័រតុននៅថ្ងៃទី១៧ កញ្ញាខាងមុខ ក្នុងគម្រោងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ កញ្ញាថាដោយសារតែខ្លួនកត់សម្គាល់ថាព្រឹត្តការណ៍នៅថ្ងៃទី១៧ កញ្ញាជាព្រឹត្តិការណ៍ធំក្រោមការផ្ដួចផ្ដើមរបស់និស្សិតពេទ្យនៅន័រតុន ក្រោមការរៀបចំរបស់ស្ថាបនិក«គ្រួសារតារាកម្ពុជា» ទើបនាងសម្រេចចិត្តយកបទមួយនេះរួមជាមួយលោកម៉ា ច័ន្ទបញ្ញា បកស្រាយរួមគ្នានៅលើកំរាលព្រំ។ បន្ទាប់ពីការច្រៀងបង្ហាញលើកដំបូងនោះ អ្នកទាំងពីរក៏នឹងបង្ហោះMV ជាសាធារណៈជាផ្លូវការនៅលើ Youtube និង Facebook ផងដែរ។

លោកម៉ា ច័ន្ទបញ្ញា ដែលជាអ្នកនិពន្ធបទខាងលើ បានអះអាងថាបើបទរបស់លោក និងឈិត សុវណ្ណបញ្ញា មានការគាំទ្រក្រោយការច្រៀងបង្ហាញនៅក្នុងព្រឹត្តការណ៍កំរាលព្រំនៅសាលាន័រតុនថ្ងៃទី១៧ កញ្ញា នោះលោកនឹងធ្វើការបង្ហោះឲ្យបានកាន់តែឆាប់នៅលើហ្វេសប៊ុក។ ក្នុងនោះលោកក៏ត្រៀមផលិតបទថ្មីច្រៀងរួមគ្នាជាមួយនឹងឈិត សុវណ្ណបញ្ញា ផងដែរ បន្ទាប់ពីហង្សមាសបើកផ្លូវឲ្យនាងទទួលច្រៀងនៅក្រៅផលិតកម្មជាមួយលោក៕

https://youtu.be/vKsOvRo8F-k

https://youtu.be/67-uFjIvTwY

photo_2016-09-13_22-29-52photo_2016-09-13_22-29-58photo_2016-09-13_22-30-01photo_2016-09-13_22-30-05photo_2016-09-13_22-30-09photo_2016-09-13_22-30-12photo_2016-09-13_22-30-16photo_2016-09-13_22-30-20photo_2016-09-13_22-30-23photo_2016-09-13_22-30-27photo_2016-09-13_22-30-30photo_2016-09-13_22-30-34photo_2016-09-13_22-30-37photo_2016-09-13_22-30-42photo_2016-09-13_22-30-45photo_2016-09-13_22-30-48photo_2016-09-13_22-30-51photo_2016-09-13_22-30-54photo_2016-09-13_22-30-57photo_2016-09-13_22-31-01photo_2016-09-13_22-31-05photo_2016-09-13_22-31-08photo_2016-09-13_22-31-11

មតិយោបល់