ព័ត៌មានជាតិ

កាមារីបុកឌ្រីមសង់បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅស្រុកកៀនស្វាយ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ១២រោច ខែស្រាពណ័ ឆ្នាំជូតទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ខែ ឆ្នាំ២០២០វេលាម៉ោង ២២:២០នាទី ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រថយន្តនឹងម៉ូតូ របួសធ្ងន់០១នាក់ ខូចខាតម៉ូតូធ្ងន់ ០១គ្រឿង នឹងរថយន្តខូចខាតស្រាល០១គ្រឿង កើតឡើងនៅ លើចំណុចផ្លូវលេខ១១០ ចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមាន រថយន្តមួយគ្រឿង ម៉ាក Toyota Camary ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL.5077 បើកបរដោយឈ្មោះ ឡេង ប៉ូឡែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បើកបរទិសពីកើតមកលិច(ស្អាងទៅភ្នំពេញ)ពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូ មានទិសដៅផ្ទុយគ្នា ម៉ាក HONDA Dreams C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U.5427 បើកបរដោយឈ្មោះ ធឿន ផលឡែន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរការខ្ពស់ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលមុខរបរ កសិករ(របួសធ្ងន់) ត្រូវបានរថយន្ត មណ្ឌលសុខភាពឃុំឈើទាល បញ្ជូនទៅមន្ទីពេទ្យ។ ហើយអ្នកបើកបររថយន្តបានជូនជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ក្រោយពី​បានទទួល​ព័ត៌មានភ្លាម កម្លាំងជំនាញបានចុះវាស់វែង ចំណែកឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

មតិយោបល់