បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤០នាទី នៅចំណុចក្រុមទី៨ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់ជនរងគ្រោះមួយកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សុខ ភេទ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ បានយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ សេង គឹមលី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាចំនួន ០២កាំបិតត្រង់ពោះ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តបាត់ដំបង ។
មូលហេតុ៖ បណ្តាលមកពីផឹកស្រាស្រវឹងឈ្លោះប្រកែកគ្នា។
យោងតាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយា ល័យជំនាញចាត់ការតាមនីតិវិធីនិងច្បាប់៕
មតិយោបល់