ព័ត៌មានជាតិ

តៃកុងបើកលឿនជ្រុលត្រង់ផ្លូវកោង ហោះផ្លោងធ្លាក់ចូលទឹកប្រឡាយ

សៀមរាម: កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មានករណីតៃកុងបើករថយន្តលឿនជ្រុល ហោះផ្លោងធ្លាក់ចូលទឹកប្រឡាយ ស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ46-47 ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

រថយន្តម៉ាក LUXES RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2N-0890 ស៊េរីឆ្នាំ២០០០ អ្នកបើកបរឈ្មោះ នួន រឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រែកលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មូលហេតុ៖ បើកលឿនត្រង់ចំណុចផ្លូវកោង។

សូមបញ្ជាក់៖ ករណីនេះ មានអ្នករួមដំណើរចំនួន ៤នាក់ គ្មានអ្នករងរបួសឡើយ ហើយក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ ឃើញមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ធ្វើការស្ទូចយកទៅជួសជុល៕

មតិយោបល់