បាត់ដំបងៈ នៅថ្ងៃ សុក្រ ១០រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល ស្ថិតនៅក្នុងក្រុមទី៥ ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង ទំហំ ៩មx៦ម (ឆេះទាំងស្រុង) ធ្វើអំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារ របស់ម្ចាស់ឈ្មោះ អូន វិទូ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ ។
-ឆេះសម្ភារក្នុងផ្ទះមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ និងឆេះកាំជ្រួចសម្រាប់បាញ់ពេលដុតសាកសពសរុបអស់ចំនួន ៧០០ដើម។
-សរុបការខូចខាតអស់ចំនួន ១២.០០០$ ។
មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះផ្សារដែក កំទេចភ្លើងបានខ្ទាតទៅចំកាំជ្រួចទើបបណ្តាលឲ្យឆេះភ្លាមៗតែម្តង។
-ភ្លាមៗនោះពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងមានការយឺតពេលទៅហើយ៕
មតិយោបល់