ស្ទឹងត្រែងៈ នៅថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង២២ នាទីយប់ ស្ថិតនៅចំណុច ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីគ្រោះអគ្គិភ័យកើតឡើងឆេះរោងសិប្បកម្ម ១ខ្នងទំហំ៤០x៥៨m សង់អំពីឈើប្រក់ស័ង្កសីសង់ផ្ទាល់ដីជញ្ជាំងក្ដារ។
+ ម្ចាស់ផ្ទះឈ្មោះ សុខ ខឿន ភេទប្រុស អាយុ ៤៤ឆ្នាំប្រពន្ធឈ្មោះ ហ្វុង សារ៉េត រស់នូវភូមិឃុំកើតហេតុខាងលើ ។
+ ខូចខាតទ្រព្យសម្បត្តិរួមមានសម្ភារនៅក្នុងឆេះគ្រឿងសង្ហារឹមអស់ទាំងស្រុង ។
+ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែរភ្លើង ) ។
– ទទូលបានព័ត៌មាន ក្រោយពេលកើតហេតុកម្លាំង នគរបាលអគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ពន្លត់ បានទាន់ពេលមិនឲ្យរាលដាលដល់ទីកន្លែងផ្សេងៗទៀត ហើយបានប្រើប្រាស់ រថយន្ត ចំនួន ០២ គ្រឿងបាញ់ទឹកអស់ចំនួន ១២ឡានស្មើនឹង ៤៨ម៉ែត្រកូប ទើបគ្រប់គ្រងបានទាំងស្រុង។
ករណីអគ្គិភ័យខាងលើនេះមិនបង្កឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ៕
មតិយោបល់