ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពត ដឹកនាំកម្លាំងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ ខណៈមានភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្ត

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ថា នៅថ្ងៃឈប់សម្រាកនេះមានអ្នកទេសចរណ៍ឆ្លងកាត់ និងមកលេងកំសាន្តរមណីយ៍ដ្ឋាននានាក្នុងខេត្តកំពតច្រើន ក្នុងនោះកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅផងដែរ៕

មតិយោបល់