ព័ត៌មានជាតិ

ករណីហិង្សា បុរស២នាក់ កំពុងអង្គុយផឹកស៊ី ស្រាប់តែមានជន១ក្រុមជិះរថយន្តនិងម៉ូតូ មកឈប់វាយគ្នាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១២និង១០ នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីហិង្សា បុរស២នាក់កំពុងផឹកស៊ី នៅមុខបន្ទប់ជួលមួយកន្លែង ស្រាប់តែមានបុរស១ក្រុមបើករថយន្តស៊េរីទំនើប១គ្រឿង និងម៉ូតូធំ១គ្រឿង ចុះមករករឿងវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកធ្វើការឃាត់ខ្លួនចំនួន៣នាក់ តាមបណ្តោយផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់កំពុងអង្គុយជុំគ្នាផឹកស៊ី នៅចំណុចកើតហេតុ មួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរស១ក្រុមមានគ្នា៤-៥នាក់ ជិះរថយន្ត RANGE ROVER ពណ៌ខ្មៅ ១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AO-4034 និងម៉ូតូធំ១គ្រឿងម៉ាក FTR មិនចាំផ្លាកលេខ បានបើកមកឈប់នៅកន្លែងកើតហេតុ រួចបានស្រែកថា ពួកឯងនឹងរករឿងកូនអញ ។ ស្រាប់តែកើតអំពើហិង្សាដាក់គ្នា បានយកដុំថ្ម និងដំបង វាយ និងគប់ដាក់គ្នាទៅវិញទៅមក បណ្តាលបុរស២នាក់ កំពុងផឹកស៊ីរងរបួសផងដែរ ។ ពេលនោះភាគីខាងរថយន្តបម្រុងបើកចេញពីកន្លែងកើតហេតុ ត្រូវពលរដ្ឋនៅក្បែរនោះ បាននាំគ្នាយកម៉ូតូកង់បីបើកដាក់រាំងពីមុខ ត្រូវរថយន្តបើកបុក បណ្តាលឲ្យក្រឡាប់ រួចប្រជាពលរដ្ឋក៏ផ្ទុះកំហឹង បានវាយបែកកញ្ចក់រថយន្តខ្ទេច រងការខូចខាតយ៉ាងដំណំ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន ៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់