កែបៈយោងតាមផេកមន្ទីរពេទ្យខេត្តកែបឲ្យដឹងថានាម៉ោង ប្រហែល ១២ ថ្ងៃត្រង់ ថ្ងៃទី ១៨ នេះ មានករណី ភ្ញៀវទេសចរណ៍ ផ្ទុះកំប៉ុងហ្គាស ដែលបណ្តាលឲ្យមានជនរងគ្រោះរបួសស្រាល សរុបចំនួន ៨ នាក់ ក្នុងនោះមានស្ត្រីម្នាក់ ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អមដំណើរដោយ លោក ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប អញ្ចើញចុះតាមដាននិងសួរសុខទុក្ខភ្លាមៗលើជនរងគ្រោះ ដោយក្នុងនោះមន្ត្រីពេទ្យយើងបានសង្គ្រោះ លាងរបួស និងតាមដានស្ថានភាពជំងឺប្រកបដោយការយកចិត្តទុកដាក់នៅនឹងមន្ទីរពេទ្យខេត្តកែបយើង ។
ព័ត៌មានជាតិ
មតិយោបល់