តាកែវៈរថយន្តឈប់ ចតមិនផ្តល់ភ្លើងគ្រប់គ្រាន់បណ្តាលឱ្យអ្នកជិះម៉ូតូបុកហើមស្មងជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ហេតុ ការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៧និង ១០នាទី ល្ងាច ថ្ងៃ ទី ១៧ខែសីហា ឆ្នាំ ២០២០តាមបណ្តោយផ្លូវ១២៩គីឡូម៉េត្រ លេខ ២២៦-២២៧ត្រង់ចំណុចភូមិកញ្ជិលឃុំកំង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ។
រថយន្ត ឈប់ស្ងៀមម៉ាករ៉ៃណូ ពណ៌ ស ចំណុះ៨តោនពាក់ស្លាកលេខយ0745ភព3ដឹករថយន្តម៉ាកប៊ុលពីលើតៃកុងឈ្មោះឆន សង្វាតភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបើករថយន្តរស់នៅភូមិជំនីកឃុំកំពង់រាបស្រុកព្រៃកប្បាស។
ម៉ូតូ ម៉ាក ហុនដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខបាត់ដំបង1S 9387ជិះដោយឈ្មោះអ៊ែល សារ័ត្នភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កសិករ រសនៅភូមិអន្លង់តាសេកលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាលរបួសហើមស្មងជើងខាងស្តាំ។
តាមប្រភពព័ត៌មានពី សមត្ថកិច្ច ឲ្យដឹង ថារថយន្តបានបើកពីទិសខាងលិចទៅទិសខាងកើតរួចឈប់ស្ងៀមរួចម៉ូតូដែលជិះដោយជនរងគ្រោះបានបើកស្របទិសគ្នាបានបុកបណ្តាលឲ្យហើមស្មងជើងខាងស្តាំតៃកុងម៉ូតូក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យរីឯតៃកុងរថយន្តគេខ្លួនបាត់។
ចំណែកវត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នរងចាំដោះស្រាយជាក្រោយ៕
មតិយោបល់