បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចក្រុមទី៩ ភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ និល ប៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះបានទៅតដុំភ្លើង តែចៃដន្យឆ្លងចរន្តអគ្គិសនីនៅព្រីភ្លើង ទើបបណ្តាលអោយឆក់ស្លាប់តែម្តង ។
ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យ មណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ និល ប៊ុន ពិតជាឆ្លងចរន្តអគ្គិសនីស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់