ព័ត៌មានជាតិ

សូមអាណាព្យាបាលមានការប្រុងប្រយ័ត្នដល់ក្មេងៗ

ព្រះសីហនុ: កាលពីវេលាម៉ោង១១ និង ៣០ នាទី ថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ មានករណី ក្មេងលង់ទឹក ០១កើតឡើង នៅចំណុចភូមិ ជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្មេងជនរងគ្រោះមានឈ្មោះ សុខា រតន: ភេទប្រុស អាយុ ០២ឆ្នាំ មានទីលំនៅចំនុចកើតហេតុ។
តាមការរៀបរាប់ របស់ឈ្មោះ ណន សុភ័ក្រ្ត ភេទស្រី អាយុ
៣០ឆ្នាំ ត្រូវជាម្តាយក្មេងជនរងគ្រោះ បានឲ្យដឹងថា កូនរបស់ខ្លួនបានដើរតាមពី
ក្រោយឪពុកទៅមើលស្រែ នៅខាងក្រោយផ្ទះ តែឪពុកមិនបានដឹងខ្លួនថាកូនដើរពីក្រោយ នៅ
ពេលដែលបាត់កូនយូពេក បាននាំគ្នាដើររកកូន ក៏ប្រទះឃើញកូនលង់ទឹកបាត់ទៅហើយ៕

មតិយោបល់