តួលេខសរុបនៃប្រជាជនស៊ីរីសរុបប្រហែល 6,8 លាននាក់ដែលយូអិនធ្លាប់បានផ្តល់ឲ្យកាលពីខែកញ្ញាបានកើនឡើងដល់ទៅ 9,3 លាននាក់សរុបនៃប្រជាជនស៊ីរីដែលត្រូវជា 40 ភាគរយនឹងត្រូវការជំនួយខាងក្រៅសម្រាប់ការរស់នៅក្នុងលក្ខណ្ឌនាពេលបច្ចុប្បន្ន។
អ្នកស្រី Valerie Amos ទីប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងភាពវឹកវរកាន់តែរីករាលដាលលឿននិងមិនអាចទប់ស្កាត់បាននៅក្នុងវិបត្តិដែលមាននៅក្នុងប្រទេសនេះជាមូលហេតុចម្បងនៃការកើនឡើងដ៏គំហុកនេះ។នៅខណដែលការខំប្រឹងប្រែងនានារបស់បរទេសទៅលើស៊ីរីលោក Lakhda Brahimi ប្រេសិតពិសេសតំណាងឲ្យអង្គការសហប្រជាជាតិតំបន់អារ៉ាប់ក៏នឹងទទួលជួបជំនួបមួយចំនួនជាមួយនឹងអ្នកការទូតរូស្ស៊ីនិងអាមេរិកជាដើមក្នុងការស្វែងរកផ្លូវដើរសម្រាប់សន្តិភាពនៅស៊ីរី៕
ប្រភព៖ BBC
ព័ត៌មានជាតិ
មតិយោបល់