កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៤៩-៥០ ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ វេលាម៉ោង១៧និង៤៥នាទី ថ្ងៃតី១៩ ខែធ្នូ ឆ្នាំ២០២០ ។
ជនរងគ្រោះមានឈ្មោះ មាជ ទន់ អាយុ៣០ឆ្នាំ មានទីលំនៅភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1E-2767 ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូក្នុងទិសដៅពីកើតទៅលិច ។ ពេលមកដល់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយរថយន្តធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ភ្លាមនោះ រថយន្តបានបើកគេចខ្លួនទៅទិសខាងកើតបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យបានប្រពៃណី ។ ចំណែកម៉ូតូបាននាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺសម្រាប់ធ្វើការតាមនីតិវិធីបន្ត ៕


មតិយោបល់