(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ធា្លក់ចូលក្នុងសមុទ្រ នៅព្រឹកថ្ងៃពុធនេះ ដែលនេះជាការធ្វើតេស្ដមីស៊ីលលើកដំបូង បំផុតរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២នេះ។ នេះបើតាមក្រុមមន្ត្រីយោធាជប៉ុន និងកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន បានឱ្យដឹងថាអាវុធដែលត្រូវបានកូរ៉េខាងជើងបាញ់សាកល្បង ទំនងជាមីស៊ីលបាលីស្ទីគ និងបានធ្លាក់ចូល
សមុទ្រខាងកើត នៃឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹក ថ្ងៃពុធនេះ។
ក្រោយការធ្វើតេស្ដមីស៊ីលនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកោះប្រជុំក្រុមប្រឹក្សា សន្តិសុខជាបន្ទាន់ ជាមួយការបង្ហាញក្ដីបារម្ភចំពោះការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អះអាងថារដ្ឋាភិបាល របស់លោកកំពុងវិភាគ និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ឱ្យច្បាស់ពីប្រភេទ និងចំនួនមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ។
ការធ្វើតេស្ដមីស៊ីលខាងលើ កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន កាលពីសប្ដាហ៍មុនបានអះអាងថាកូរ៉េខាងជើង នឹងបន្តពង្រឹងសមត្ថភាពយោធាឱ្យកាន់តែ ខ្លាំងក្លា៕
ប្រភព៖ Reuters


មតិយោបល់