ព័ត៌មានជាតិ

ដាច់ជណ្ដើរយោងស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងទឹកដីខណ្ឌដូនពេញ

ភ្នំពេញ:នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែ០៨ ឆ្នាំ២០២០នៅចំណុចក្នុងអគារកំពុងសាងសង់ ផ្លូវលេខ២០០កែងមហាវិថីព្រះមន្នីវង្ស ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីដាច់ជណ្តេីរយោងបណ្តាលឱ្យស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ច ឲ្យដឹង ថា ជនរងគ្រោះ
ទី១ឈ្មោះ អឿង សំអាង ហៅ ម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ អាស័យដ្ឋាន ភូមិ ព្រៃស្វាយ សង្កាត់ ពង្សសាំង ខណ្ឌព្រែកព្នៅបានស្លាប់។

ទី២ឈ្មោះ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ អាស័យដ្ឋាន ភូមិ ព្រៃស្វាយ សង្កាត់ ពង្សសាំង ខណ្ឌព្រែកព្នៅរងរបួសធ្ងន់។

ក្រោយពេលកេីតហេតុភ្លាមកម្លាំងជំនាញខណ្ឌនិង ប៉ុស្ដិ៍បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ និងការិយាល័យជំនាញបច្ចេកទេសពិនិត្យទីតាំងកើតហេតុ។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់