ព័ត៌មានជាតិ

រកជីដូនមិនឃើញ ចៅបង្កើតទាញម៉ូតូក្រោមផ្ទះ យកទៅដុតចោល ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

កំពង់ធំ: កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីជនសង្ស័យម្នាក់ កើតទុក្ខមិនសុខចិត្ត ទាញម៉ូតូក្រោមផ្ទះយកមកដុត បង្កការភ្ញាក់ផ្អើល។

ជនសង្ស័យឈ្មោះ កាក់ ដាវីត ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនសង្ស័យ ដើររកជីដូន ក្នុងបំណងសុំលុយ យកទៅសងគេ តែរកមិនឃើញទើបខឹង ក៏បានធ្វើសកម្មភាពទាញម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ចេញពីក្រោមផ្ទះយកទៅដុតចោល នៅខាងក្រោយផ្ទះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ យកទៅកាន់អធិការដ្ឋាននគរ បាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់