CNN៖ ក្រុមហ៊ុនផលិតរថយន្ត Chrysler បានប្រកាសឲ្យដឹងថា ខ្លួនកំពុងចាប់ផ្ដើមប្រមូលរថយន្តប្រមាណជា ៣៥០.០០០គ្រឿង នៅក្នុងនោះមានម៉ូដែល Jeep និង Dodge ដោយសារតែមានបញ្ហាត្រង់ប្រអប់សោរបញ្ឆះ ដូចគ្នាទៅនឹងបញ្ហារបស់ General Motors។
Chrysler បានបន្ថែមទៀតថា បញ្ហាខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ពោលគឺមិនដូច General Motors ដែលមានអ្នកស្លាប់រហូតដល់ ២១នាក់ និងអ្នករបួសជាច្រើននោះទេ។ សម្រាប់បញ្ហានេះ ក្រុមហ៊ុននឹងធ្វើការជួសជុល ដើម្បីផ្ដល់ជួនសុវត្ថិភាពដល់ម្ចាស់រថយន្ត ប៉ុន្តែមិនបានបញ្ជាក់ថា ការជួសជុលនេះឥតគិតថ្លៃ ឬមួយគិតនោះទេ៕
មតិយោបល់