ព័ត៌មានជាតិ

យុវតីម្នាក់ រត់ទៅដេកយំ រួចផឹកថ្នាំពុលសម្លាប់ខ្លួន នៅខេត្តស្វាយរៀង

ស្វាយរៀងៈ កាលពីវេលាម៉ោង ៧ កន្លះយប់ថ្ងៃទី១៩ ខែសីហា ២០២០ ស្ថិតក្នុងភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីធ្វើអត្តឃាត់សម្លាប់ខ្លួន (ផឹកថ្នាំពុល)។

ជនរងគ្រោះឈ្មោះ តន់ ហឿន អាយុ ២៣ឆ្នាំ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនកើតហេតុនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ ស្ដីបន្ទោសឲ្យរឿងនាំកូនស្រីគេមកលេងផ្ទះ ធ្វើឲ្យនាងអន់ចិត្ត រត់ទៅដេកយំ។ បន្ទាប់មកស្រាប់តែជនរងគ្រោះ យកថ្នាំពុលកំប៉ុងជ័រពណ៌ស មកផឹក បណ្ដាឲ្យប្រកាច់ភ្លាមៗ ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ក៏បានដា​ច់ខ្យល់ស្លាប់ទៅ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក។

ក្រោយកើតហេតុ សពត្រូវបានឪពុកម្តាយ ដឹកមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់