ព័ត៌មានជាតិ

ឡានពេទ្យបើកបុកម៉ូតូជិះបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ នៅថ្ងៃសុក្រ ៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគ.ម៨៣-៨៤ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានរថយន្តពេទ្យម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌សលាយទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-2271 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) ទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GW-3640 បើកបរដោយឈ្មោះ ចិន រតនា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្តខូចខាតស្រាលនិងម៉ូតូខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចដល់ទីតាំង វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់