ឧត្ដរមានជ័យៈ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មានករណីហិង្សារ ក្នុងគ្រួសារ (កូនវាយម្ដាយ)។
ជនសង្ស័យឈ្មោះ បេសង្ហ បណ្ឌិត ហៅ កុយ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកើតហេតុ ជាមុខសញ្ញាប្រើហិង្សា ក្នុងគ្រួសារជាញឹកញាប់ និងមិនរាងចាល។ ចំណែកជនរងគ្រោះឈ្មោះ លឹម សុខអេង ភេទស្រី អាយុ ៦៦ឆ្នាំ (ត្រូវជាម្ដាយជនសង្ស័យ)។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានផឹកស្រាស្រវឹង រួចយកកាំបិតខ្វែវ កាប់មុងកន្ទេល និងយកឆ្នាំងគប់ទៅលើម្តាយ ត្រូវចំកំភួនដៃខាងស្ដាំ បណ្ដាលឲ្យហើមជាំ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់