ព័ត៌មានជាតិ

លោកយាយវ័យ៨០ឆ្នាំម្នាក់ ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំៈ នៅវេលាម៉ោង៦និង៥នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ លោកយាយវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ដេក បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ឆ្លក កឹម ភេទស្រី អាយុ៨០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ចៅប្រុសជនរងគ្រោះឈ្មោះ ទូច លីហ័រ អាយុ១៥ឆ្នាំ បានឲ្យដឹងថា រាល់ពេលយប់គេតែងទៅដេកជាមួយជនរងគ្រោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ពេលចូលដេកយាយរអ៊ូរឿងបាយហូបមិនកើត ចៅដេកមិនលក់ក៏ចេញទៅដេកនៅផ្ទះមុខវិញ ទុកឲ្យជីដូនគាត់ដេកតែម្នាក់ឯងទៅ លុះពេលព្រឹកឡើងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង៥នាទី ចៅប្រុសបានដើរទៅបន្ទប់យាយរបស់ខ្លួន ពេលរុញទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះចងក និងក្រមាជាប់ចំរឹងបង្អួច ស្លាប់បាត់ហើយ បានរត់ទៅប្រាប់ឪពុកម្តាយ រួចបានរាយការណ៍ទៅសមត្ថកិច្ច ។ បន្ទាប់សមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យ សាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់