ព័ត៌មានជាតិ

Update៖ កូនប្រុសបង្កើតម្នាក់ ដុតផ្ទះឪពុកម្តាយរបស់ខ្លួន បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង

ព្រះសីហនុៈ នៅវេលាម៉ោង១០និង៥៤នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្រុម១១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ករណីអគ្គិភ័យខាងលើនេះ ឆេះផ្ទះទំហំទទឹងប្រវែង ៦x៩ម៉ែត្រ សាងសង់ពីឈើ ប្រកស័ង្កសី ជញ្ជាំងបាំងដោយក្តារ បាតក្រោមចាក់សាប ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ងូវ មុំ ភេទ ស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅក្រុម៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បង្កដោយឈ្មោះ អ៊ិន រ័ត្នធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ ។

មូលហេតុ៖ តាមសំដីអ្នកជិតខាងគឺឈ្មោះ អ៊ិន រត័្នធា ជាកូនម្ចាស់ផ្ទះ តែងតែព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើក (សតិមិនល្អ ) ។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១ គ្រឿង ប្រើទឹកអស់ចំនួន ០២ រថយន្តពន្លត់បានទាំងស្រុង ។

ខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយខ្នងបានឆេះទាំងស្រុង ។ ដោយឡែក ឈ្មោះ អ៊ិន រ័ត្នធា ជាជនបង្កត្រូវបានឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីសួរនាំ ៕

មតិយោបល់